Posts filed under ‘Environment’
ស្ថាបត្យកម្មប្រកបដោយនិរន្តរភាព
ថ្ងៃនេះខ្ញុំមានគំនិតមួយចំនួនដើម្បីចែករំលែកអ្នកទាំងអស់គ្នាដែលជាប្រជាជននៅលើផែនដីដ៏ស្រស់ស្អាតរបស់យើង។ ស្ថាបត្យកម្មប្រកបដោយនិរន្តរភាពជាចំណងជើងនៃអត្ថបទមួយនេះ។ ខ្ញុំមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលណាដែលទាក់ទងនឹងនិរន្តរភាពនៅឡើយទេ តែក្នុងអត្ថបទនេះខ្ញុំនឹងបកស្រាយនូវអ្វីដែលខ្ញុំបានលឺ បានដឹង។ ស្ថាបត្យកម្ម តាមភាសាក្រិចអាចមានន័យថាវិទ្យាសាស្រ្ត ហើយនិងជាសិល្បៈនៃការរចនា និងសាងសង់អគារ ហើយនិងរចនាសម្ព័ន្ឋរូបវ័ន្ត។ ឯពាក្យថានិរន្តភាពមានន័យថាជានិច្ចរហូត(តាមវចនានុក្រមខ្មែរសម្តេចជួន ណាត) តែសម្រាប់ក្នុងន័យនេះ វាទាក់ទងទៅនឹងការប្រើប្រាស់ធនធាន និងថាមពលធម្មជាតិដោយមិនបង្កផលប៉ះពាល់បរិស្ថាន។ សរុបមកស្ថាបត្យកម្មប្រកបដោយនិរន្តភាពគឺជាការរចនានិងសាងសង់នូវសំណង់អគារ និងសំណង់ផ្សេងៗ ដោយគិតទៅដល់បរិស្ថាន។ ខាងក្រោមខ្ញុំនឹងបង្ហាញថាតើសំនង់ស្ថាបត្យកម្មអាចមានផលប៉ះពាល់ទៅលើបរិស្ថានយ៉ាងដូចម្តេច ហើយតើត្រូវដោះស្រាយរបៀបណា?

អគារ អាផាតមិន K2 អូស្ត្រាលី
ស្ថាបត្យកម្មប្រកបដោយនិរន្តរភាពបានក្លាយចាប្រធានបទដ៏សំខាន់នាពេលសព្វថ្ងៃនេះ។ និរន្តរភាពនៃស្ថាបត្យកម្ម ជាគំនិតដើម្បីការកាត់បន្ថយនូវកត្តាអវិជ្ជមានចំពោះបរិស្ថានតាមរយៈធ្វើអោយប្រសើរឡើងនូវប្រសិទ្ឋភាពនៃការប្រើប្រាស់សំភារៈសំណង់, ថាមពល, ហើយនិងការអភិវឌ្ឍន៍នៃលំហ។ គេក៏អាចនិយាយបានថា វាជាគំនិតនៃការធ្វើអោយប្រសើរឡើងនូវការប្រើប្រាស់ ទឹក ដី ពន្លឺ និង ខ្យល់ ពោលគឺអោយអគារដំណើរការបានយ៉ាងល្អដោយលក្ខណៈធម្មជាតិ។

អគារ ស្នាក់ នៅ ដែល មិន ត្រូវ ការ ថាមពលនៅ ចក្រភព អង់គ្លេស
អគារត្រូវបានគេទទួលស្គាល់ថាជាភ្នាក់ងារបំភាយឧស្ម័នផ្ទះកញ្ជក់ (greenhouse gas) ដ៏ធំជាងគេ(ទទួលខុស ត្រូវ រហូតដល់៣៨%នៃការបញ្ជេញឧស្ម័នផ្ទះកញ្ជក់ទាំងអស់)។ អគារបានបំភាយឧស្ម័នទាំងនេះតាមដំណាក់កាលនៃជីវិតរបស់វាដូចជា៖
១. ពេលសាងសង់៖ ការផលិតនិងដឹកជញ្ជូនសំភារៈសំណង់, ការដឹកជញ្ជូន និងបំផ្លាញសំណល់ពីការដ្ឋានសំណង់…។
២. ការប្រតិបត្តិការរបស់អគារ៖ ការប្រើប្រាស់អគ្គីសនី, ការប្រើប្រាស់ផូស៊ីលឧន្ឋនៈដើម្បីផលិតអគ្គីសនី ទឹកក្តៅ កំដៅ.., អគារឧស្សាហកម្ម…
៣. ការបំផ្លាញ និង កែលម្អអគារ។
សម្រាប់សហរដ្ឋអាមេរិកតែម្នាក់ឯង ក្នុងឆ្នាំ២០០៧ បរិមាណកាបូនឌីអុកស៊ីតដែលបានត្រូវបានបញ្ជេញមានរហូតដល់7,209.8 លានតោនមែត្រ ( million metric tons ដោយ ១ metric tons=1000 គីឡូក្រាម) ដោយក្នុងនោះអគារជាអ្នកចូលរួមដ៏សំខាន់ (ទិន្នន័យមកពី U.S energy information administration)។ ឧស្ម័នផ្ទះកញ្ចក់ជាហេតុផលដ៏សំខាន់បំផុតនៃការបាត់បង់នៃស្រទាប់អូសូន ការឡើងកំដៅនៃផែនដី និងការផ្លាស់ប្តូរអាកាសធាតុ។
ការប្រើប្រាស់ថាមពល ក្នុងដំណាក់កាលប្រតិបត្តិការរបស់អគារជាដំណាក់កាលមួយដែលសំខាន់បំផុត។ ប្រសិនបើស្តាបត្យករមិនបានយល់ច្បាស់ពីនិរន្តរភាពនោះ ការឌីហ្សាញ របស់គេនឹងផ្តល់នូវបច្ច័យអាក្រក់ដល់បរិស្ថាន និង អផាសុខភាពដល់អ្នកប្រើប្រាស់អគារ។ ការប្រើ់ប្រាស់ឧបករណ៍ផ្លាស់ប្តូរសីតុណ្ហភាព ជាផ្នែកមួយនៃការខ្ជះខ្ជាយថាមពល។ ស្ថាបត្យករគួរតែយល់ដឹងពីការទាញយកផលចំណេញពីទីតាំងអគារតាមរយៈលក្ខណៈធម្មជាតិអោយអស់ពីលទ្ឋភាព។ គេត្រូវសន្សំសំចៃរាល់ថាមពលទាំងឡាយដូចជា ទឹក ដី ខ្យល់ និង ព្រះអាទិត្យ។
![]()
ដើម្បីដោះស្រាយជាមួយបញ្ហាទាំងនេះ គេត្រូវគិតយ៉ាងសំខាន់ទៅលើ ការប្រើប្រាស់ថាមពល និង សំភារៈសំនង់អគារ ដោយនិរន្តរភាព។ ចំពោះការប្រើប្រាស់ថាមពល គេអាចសន្សំសំចៃទៅលើសេវាកម្មក្នុងអគារដោយ ប្រើប្រាស់នូវ
- កំដៅធម្មជាតិ(តំបន់ត្រជាក់)ដោយប្រើកំដៅបានមកពីដី ការតំរង់ទិសអគារ…
- ខ្យល់បក់
- ប្រព័ន្ឋផ្តល់ភាពត្រជាក់ក្នុងអគារ ដោយការឌីហ្សាញ ( ការតំរង់ទិសអគារ ការប្រើប្រាស់ដើមឈើ)។
គេក៏ត្រូវគិតផងដែរដល់ការប្រើប្រាស់ថាមពលដែលក៏កើតជាថ្មីដូចជា បន្ទះពន្លឺព្រអាទិត្យ តួប៊ីនខ្យល់ ការកំដៅទឹកដោយកំដៅព្រះអាទិត្យ…។ ជាមួយគ្នានេះផងដែរគេត្រូវគិតដល់ការប្រើប្រាស់នូវសំភារៈសំណង់ ដោយការប្រើប្រាស់ឡើងវិញ ការប្រើប្រាស់នូវសំភារៈដែលមិនភាយនូវឧស្ម័នផ្ទះកញ្ជក់ ការប្រើប្រាស់សំភារៈក្នុងស្រុក…។
ការ កែច្នៃ សំភារៈ សំរាប់អគារ
ជាងនេះទៅទៀត ការគ្រប់គ្រង់សំនល់ ការគ្រប់គ្រងទឹក ការដាក់ទីតាំងអគារ (ការរៀបចំជាលក្ខណៈនគរោបនីយកម្ម) ក៏ត្រូវបានគិតផងដែរ។ ចំពោះការគ្រប់គ្រងសំនល់ គេសំដៅទៅលើការប្រើប្រាស់ឡើងវិញនូវសំនល់ដែលចេញពីផ្ទះ, ការសាងសង់និង ការ បំផ្លាញ, និងឧស្សាហកម្ម។ ឧទាហរណ៍ គេអាចប្រើប្រាស់ទឹកពណ៌ត្នោតដើម្បីស្រោចដំណាំ ឬ សួនផ្កា។ ឯ ការគ្រប់គ្រងទឹក គឺ ការរក្សាទុកទឹកភ្លៀង (rainwater harvesting) ដើម្បីប្រើប្រាស់ ការកែច្នៃទឹកសំណល់ពណ៌ត្នោត (reuse grey water) សំរាប់ប្រើការក្នុងដំណាំនិងសួន ដើម្បីកាត់បន្ថយតម្រូវការទឹក។
សរុបមកស្តាបត្យកម្មប្រកបដោយនិរន្តរភាពមានគុណសម្បត្តិយ៉ាងធំធេងក្នុងការរក្សានូវនិរន្តរភាពនៃភពផែនដីទាំងមូល។ ប្រសិនបើយើងមិនបានគិតពីបញ្ហានេះទេ វាប្រាកដណាស់ថាមនុស្សលោកនឹង ជួបនូវមហន្តរាយយ៉ាងធំធេងនាពេលអនាគត ខណៈដែលមនុស្សកាន់តែកើន តម្រូវការអគារកាន់តែខ្ពស់។
*ក្នុងនាមជាពលរដ្ឋដែលទទួលខុសត្រូវម្នាក់នៃពិភពលោក យើងគួរតែគិតដល់បញ្ហានេះ បើទោះបីអ្នកមិនមែនជាស្ថាបត្យករ ឬ វិស្វករក៏ដោយ ពីព្រោះ ស្ថាបត្យករទទួលយកគំនិតអ្នកជាអតិថិជន ហើយម្យ៉ាងវិញទៀតអ្នកគួរតែជ្រើសរើសនូវស្ថាបត្យករណាដែលមានចំណេះដឹងផ្នែកនេះ។
*សូមអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនា ខ្ញុំសូមស្វាគមន៍នូវគំនិតកែលម្អ និង កែប្រែពីអ្នកជំនាញ។
Protect our ozone layer!
World ozone day is held all over the world on 16th this month in commemoration of the date (16-09-1987) of the Montreal protocol on substances that deplete the ozone Layer. Today, global environment activists take place to preserve the layer which can block the ultra violet ray. They try to raise awarness about ozone and its role and importance to protect our world. Our primier also have sent his declaration through almost all national media. He has requested to all of his citizens and officers to focus on ozone layer and participate to protect it under the slogan “Universal Participation Ozone Protection Unifies
the world”.
As a world citizen, we all should participate in this event.
What can we do? the answer is:
-No using products containing CFCs
-No using too-old machine(car,moto,….)
-Check the frezeer and car air-conditioning (If they do not function properly, have them repair because they may have leaks)
-Buy a refrigerator or an air-conditioning without CFC
-Reduce the use air-conditioning…
Unite to protect our ozone layer


Recent comments