Posts filed under ‘Event’

A lecture about Angkor Wat replica

Have you ever seen any photos of non-damage Angkor Wat? In 1931, Angkor Wat model on scale 1:1 was built in Paris, France for the Universal and Colonial Expositions. I am so curious about how it was built, why they choose to build on the massive scale 1:1…. Please come to join the lecture by Micheal Falser from Heidelburg University in Germany at Manolis house tomorrow at 6:00 pm.

ខែ​កុម្ភៈ 15, 2011 at 7:44 ព្រឹក មតិ 2

Lecture @ Manolis house

ខែ​កុម្ភៈ 3, 2011 at 4:05 ព្រឹក បញ្ចេញមតិ

ថ្ងៃ​នេះ​បាន​ជួប​លោក​តា​ វណ្ណ​ ម៉ូលីវណ្ណ​ជា​លើក​​ដំបូង

មិន​ដឹង​និយាយ​ថា​យ៉ាង​ម៉េច​អោយ​ត្រូវ​ទេ ខ្ញុំ​​មាន​អារម្មណ៍​រំភើប​​ខ្លាំង​ណាស់​ពេល​ដែល​បាន​ជួប​លោក​តា​ផ្ទាល់​ភ្នែក​តែ​ម្តង​នៅ​CCF។ លោក​តា​វណ្ណ​ ម៉ូលីវណ្ណ​ជា​ស្ថាបត្យករ​ខ្មែរ​ម្នាក់​ដ៏​ឆ្នើម និង​ជា​បិតា​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប។ ខ្ញុំ​បាន​ចាត់​ទុក​គាត់​ជា​វីរៈ​បុរស​របស់​ខ្ញុំ ជា​មនុស្ស​ដែល​ខ្ញុំ​ចាត់​ទុក​ជា​មនុស្ស​គំរូ​សំរាប់​ជីវិត។ គាត់​ចាស់​ណាស់​ទៅ​ហើយ និយាយក៏​មិន​​សូវ​ច្បាស់ ​តែ​អាច​ស្តាប់​បាន​ខ្លះ​ទោះ​បី​នៅ​ឆ្ងាយ​បន្តិច​ក្តី។  លោក​តា​បាន​អំពាវ​នាវ​អោយ​មាន​ការ​ថែរក្សា​សំណង់​ចាស់​ៗ ជា​ស្នាដៃ​របស់​គាត់ ដូច​ជា​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ជា​ដើម។​ សំណង់​​ដែល​បាន​រចនា​ក៏ល្អឯក​របស់​គាត់​គួរ​​តែ​បាន​ចាត់​ទុក​ជា​បេតិកភ័ណ្ឌ​ដូច​សំណង់​បុរាណ​ដែល​ត្រូវ​អភិរក្ស​ដែរ។ ​បើ​មិន​មាន​​ការ​អើពើ​ សំណង់​ទាំង​នោះ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​​ខ្ទេច​ខ្ទី គ្មាន​សល់​ដូច​ជា​សាល​មហោ​ស្រព​ព្រះ​សុរាម្រិត្យ ដែល​ត្រូវ​ឆេះ​​ខ្ទេច​(ប្រហែល​គេ​ដុត​សំរាប់​លក់​ដី?) ទីស្តីការ​គណៈរដ្ឋមន្រ្តី​ចាស់ ដែល​ត្រូវ​បាន​គេ​វាយ​ចោល​ធ្វើ​ថ្មី​ …។

*ចំពោះ​អ្នក​ដែល​ចង់​ដឹង​ព័ត៌មាន​ច្បាស់​ សូម​អញ្ជើញ​ទៅ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​​ដើម្បី​ទស្សនា​ពិពណ៌​អំពី​ស្នាដៃ​របស់​គាត់។

*សូម​បញ្ជាក់​ផង​ដែរ​ថា​នៅ​ថ្ងៃ​ស្អែក​នេះ នៅ​សាល​ពិពណ៌​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ (IPARC)ក៏​មាន​ការ​បើក​ពិពណ៌​ស្នាដៃ​និស្សិត​ផ្នៃក​សូន​រូប​ (Fine art)​ផង​ដែរ​។ សាល​ពិពណ៌​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ (IPARC) មាន​ទីតាំង​នៅ​ជាប់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្រោយ​សារៈមន្ទីរជាតិ។

ខែកញ្ញា 30, 2010 at 4:51 ល្ងាច មតិ 2


Enter your email address to follow this blog and receive notifications of new posts by email.

Join 3,361 other followers

Follow me on twitter

Share this blog

Facebook Twitter More...

Blog Stats

  • 11,799 hits

Stats

free counters

 

ខែ​ឧសភា 2012
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មីនា    
 123456
78910111213
14151617181920
21222324252627
28293031  

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

Copyright

MyFreeCopyright.com Registered & Protected

តាមដាន

Get every new post delivered to your Inbox.

Join 3,361 other followers