ថ្ងៃ​នេះ​បាន​ជួប​លោក​តា​ វណ្ណ​ ម៉ូលីវណ្ណ​ជា​លើក​​ដំបូង

ខែកញ្ញា 30, 2010 at 4:51 ល្ងាច មតិ 2

មិន​ដឹង​និយាយ​ថា​យ៉ាង​ម៉េច​អោយ​ត្រូវ​ទេ ខ្ញុំ​​មាន​អារម្មណ៍​រំភើប​​ខ្លាំង​ណាស់​ពេល​ដែល​បាន​ជួប​លោក​តា​ផ្ទាល់​ភ្នែក​តែ​ម្តង​នៅ​CCF។ លោក​តា​វណ្ណ​ ម៉ូលីវណ្ណ​ជា​ស្ថាបត្យករ​ខ្មែរ​ម្នាក់​ដ៏​ឆ្នើម និង​ជា​បិតា​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប។ ខ្ញុំ​បាន​ចាត់​ទុក​គាត់​ជា​វីរៈ​បុរស​របស់​ខ្ញុំ ជា​មនុស្ស​ដែល​ខ្ញុំ​ចាត់​ទុក​ជា​មនុស្ស​គំរូ​សំរាប់​ជីវិត។ គាត់​ចាស់​ណាស់​ទៅ​ហើយ និយាយក៏​មិន​​សូវ​ច្បាស់ ​តែ​អាច​ស្តាប់​បាន​ខ្លះ​ទោះ​បី​នៅ​ឆ្ងាយ​បន្តិច​ក្តី។  លោក​តា​បាន​អំពាវ​នាវ​អោយ​មាន​ការ​ថែរក្សា​សំណង់​ចាស់​ៗ ជា​ស្នាដៃ​របស់​គាត់ ដូច​ជា​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ជា​ដើម។​ សំណង់​​ដែល​បាន​រចនា​ក៏ល្អឯក​របស់​គាត់​គួរ​​តែ​បាន​ចាត់​ទុក​ជា​បេតិកភ័ណ្ឌ​ដូច​សំណង់​បុរាណ​ដែល​ត្រូវ​អភិរក្ស​ដែរ។ ​បើ​មិន​មាន​​ការ​អើពើ​ សំណង់​ទាំង​នោះ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​​ខ្ទេច​ខ្ទី គ្មាន​សល់​ដូច​ជា​សាល​មហោ​ស្រព​ព្រះ​សុរាម្រិត្យ ដែល​ត្រូវ​ឆេះ​​ខ្ទេច​(ប្រហែល​គេ​ដុត​សំរាប់​លក់​ដី?) ទីស្តីការ​គណៈរដ្ឋមន្រ្តី​ចាស់ ដែល​ត្រូវ​បាន​គេ​វាយ​ចោល​ធ្វើ​ថ្មី​ …។

*ចំពោះ​អ្នក​ដែល​ចង់​ដឹង​ព័ត៌មាន​ច្បាស់​ សូម​អញ្ជើញ​ទៅ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​​ដើម្បី​ទស្សនា​ពិពណ៌​អំពី​ស្នាដៃ​របស់​គាត់។

*សូម​បញ្ជាក់​ផង​ដែរ​ថា​នៅ​ថ្ងៃ​ស្អែក​នេះ នៅ​សាល​ពិពណ៌​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ (IPARC)ក៏​មាន​ការ​បើក​ពិពណ៌​ស្នាដៃ​និស្សិត​ផ្នៃក​សូន​រូប​ (Fine art)​ផង​ដែរ​។ សាល​ពិពណ៌​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ (IPARC) មាន​ទីតាំង​នៅ​ជាប់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្រោយ​សារៈមន្ទីរជាតិ។

Entry filed under: Arts, Event, It's me.

កំពង់​ហ្លួង​ដួង​ចិត្ត A new 36-story tower

2 មតិ Add your own

  • 1. សុភ័ក្ត្រ  |  ខែកញ្ញា 30, 2010 ម៉ោង 5:12 ល្ងាច

    ឃើញ​លើក​ទី​១​ដែរ​ហ្នឹង​ណា ហេហេ…
    គ្រាន់​តែ​គាត់​មក​នាំ​គ្នា​ផ្អើល​ដូច​ស្ដេច​ផែន​ដី​ចឹង ឡ!

    ឆ្លើយតប
  • 2. reaseyh  |  ខែតុលា 1, 2010 ម៉ោង 4:21 ព្រឹក

    hehe! The same! 😀

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Contact me

Email: reaseyh.saophol(at)gmail(dot)com

I’m quite social

Facebook (I'm very active) Follow Me on Pinterest

Follow me on twitter

Blog Stats

  • 19,023 hits

Stats

free counters
ខែកញ្ញា 2010
ព្រ សុ អា
 12345
6789101112
13141516171819
20212223242526
27282930  

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

Copyright

MyFreeCopyright.com Registered & Protected

Enter your email address to follow this blog and receive notifications of new posts by email.

Join 369 other followers


%d bloggers like this: