ភាព​ខុស​គ្នា​នៃ​ ស្ថាបត្យកម្ម បច្ចេក​វិទ្យា​ស្ថាបត្យកម្ម និង វិស្វកម្ម​នៃ​ស្ថាបត្យ​កម្ម

ខែតុលា 15, 2010 at 5:17 ល្ងាច មតិ 3

ខ្ញុំ​ទើប​តែ​បាន​លឺ​ថា​នៅ​តិចណូ​ឥឡូវ​​មាន​បង្រៀន​មុខ​វិជ្ជា​មួយ​ទៀ​ត​គឺ​វិស្វកម្ម​នៃ​ស្ថាបត្យ​កម្ម​ (Architectural engineering) ទើប​ចាប់​ផ្តើម​ឆ្ងល់​​ពាក្យ​ថា ​ស្ថាបត្យកម្ម (Architecture) បច្ចេក​វិទ្យា​ស្ថាបត្យកម្ម(Architectural technology ដែល​ជា​ឈ្មោះ​មុខ​វិជ្ជា​នៅ​សាកល​វិទ្យាល័យ​លីម​កុក​វិង) និង វិស្វកម្ម​នៃ​ស្ថាបត្យ​កម្ម​ (សំរាប់​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​​កម្ពុជា) មាន​អត្ថន័យ​ខុស​គ្នា​យ៉ាង​ម៉េច ហើយ​​អ្នក​ដែល​មាន​ជំនាញ​ដូច​ខាង​លើ​ហ្នឹង​​មាន​ទំនួល​ខុស​ត្រូវ​ខុស​គ្នា​យ៉ាង​ដូច​ម្តេច?

បើ​ស្តាប់​ទៅ​វា​ហាក់​ដូច​ជា​ការងារ​​នៃ​ជំនាញ​ទាំង​បី​ខាង​លើ​ជាន់​គ្នា មែន​! ពេល​ខ្លះ​ជាន់​គ្នា​តែ​វា​មាន​មុខ​ងារ​ដាច់​ដោយឡែក​ពី​គ្នា។​​ ខ្ញុំ​សូម​បក​ស្រាយ​នូវ​ជំនាញ​មួយៗ៖

១.​ ស្ថាបត្យកម្ម ៖ ជា​ជំនាញ​ដែល​ផ្តោត​សំខាន់​លើ​ការ​រចនា​អោយ​មាន​សោភ័ណ្ឌភាព (aesthetic) តួនាទី(Function) ភាព​ងាយ​ស្រួល ការ​ប្រើ​ប្រាស់​….​និយាយ​អោយ​ចំ​ស្ថាបត្យករ​ជា​អ្នក​រចនា​ដោយ​គិត​ទុក​មុន​នូវ​អ្វី​ៗទាំង​អស់​​ដែល​ទាក់​ទង​នឹង​​សំណង់​​ដែល​​នឹង​ត្រូវ​សាង​សង់។

២.បច្ចេក​វិទ្យា​ស្ថាបត្យកម្ម ៖  ជា​​ជំនាញ​ដែល​ផ្តោត​លើ​ការ​​រចនា​តាម​កម្មវិធី​ជំនួញ​ការ​​គូរ​ប្លង់CAD​, ជា​តំណ​ភ្ជាប់​ពី​ស្ថាបត្យករ​ទៅ​ក្រុម​អ្នក​សាង​សង់​ឬ វិស្វករ។  មិន​មែន​ត្រឹម​តែ​ប៉ុណ្នឹង​ទេ ​អ្នក​មុខ​វិជ្ជា​នេះ​ក៏​ត្រូវ​បាន​បង្រៀន​​អំពី​សំណង់, សំភារៈ​សំណង់, ការ​ប៉ាន់​ស្មាន​តម្លៃ….។ ពោល​គឺ​ជា​ជំនាញ​​សម្រាប់​រៀន​ដើម្បី​ជា​ជំនួយ​ការ​ស្ថាបត្យករ។

៣. វិស្វកម្ម​នៃ​ស្ថាបត្យ​កម្ម៖ ជា​ជំនាញ​​​រចនា​ និង វិភាគ​(analyze)​សំណង់​​ដើម្បី​មាន​ស្ថេរភាព​រចនា​សម្ព័ន្ឋ​សំនង់​ (Structural stability) និង​ដំនើរ​ការ​សាង់​សង់​។ សរុប​មក​​ជំនាញ​នេះ​​ធានា​អោយ​​​ការ​រចនា​​សោភ័ណ​ភាព​របស់​ស្តាបត្យករ​អាច​​ឈរ​បាន​នឹង​មាន​សុវត្ថិភាព។

ចំពោះ​គំរោង​តូច(ឬ​ក្រុម​ហ៊ុន​តូច)​​ស្ថាបត្យករ​ជា​អ្នក​រ៉ាប់​រង​នូវ​ការងារ​ទាំង​អស់​នេះ ​តែ​​ចំពោះ​គំរោង​ធំៗ​ត្រូវ​ការ​ក្រុម​ការងារ​ដែល​មាន​ជំនាញ​រៀង​ខ្លួន​ដូច​ខាង​លើ។ ជា​និច្ចកាល​ស្ថាបត្យករ​ជា​អ្នក​ដឹក​នាំ​ក្រុម​ការងារ​​​​ខាងលើ​ដើម្បី​ធានា​បាន​នូវ​គុណ​ភាព​នៃ​​សំណង់​ដែល​ខ្លួន​បាន​រចនា​ឡើង។

Entry filed under: Architecture. Tags: , , , , , .

Timetable for new academic year Cambodia could become a “Silicon Valley”? Impossible!

3 មតិ Add your own

  • 1. ភារៈ  |  ខែវិច្ឆិកា 5, 2010 ម៉ោង 4:00 ល្ងាច

    1‍‌‌‌‌~ ស្ថាបត្យករ ៖ អ្នកគូសប្លង់ …
    2~ អ្នកសេដ្ឋកិច្ច សំនង់ ៖ វិភាគពីធនធាន ទុន ការប្រើប្រាស់ទុន, ការប្រើពេលវេលា ដើម្បីសំរេចគំរោង, ថ្លៃឈ្នួល ដែលប្រើលើ (ចំនូន)កម្មករ,ម៉ាស៊ីន, ប្រើប្រាស់ក្នុងសំនង់ … ( កត្តាដែលជះឥទ្ធិពល ដល់សេដ្ឋកិច្ច)
    3~ structure engineering design ៖ វិភាគលើ structure អាច/មិនអាច តាមតំរូវការ 1 ។
    នេះបើតាមខ្ញុំយល់ទេ យ៉ាងណាៗ ជួយផ្តល់យោបល់បន្ថែម 😀

    ឆ្លើយតប
  • 2. ទីទី  |  ខែមិថុនា 9, 2012 ម៉ោង 1:57 ល្ងាច

    តើ​ស្ថាបត្យករ​ និង​វិស្វករ​ខុស​គ្នា​ដូច​ម្តេច?​ខ្ញុំ​ស្តាប់​ទៅ​ជំនាញ​ទាំង​បី​ខាង​លើ​សុទ្ធ​តែ​អាច​សង់​អាគារ​បាន​ដោយ​មិន​មាន​វិស្វករ​ តើ​វិស្វករ​គេ​មាន​តួនាទី​ធ្វើ​អី​ដែរ​បើ​ជំនាញ​ទាំង​បី​ខាង​គេ​អាច​ធ្វើ​បាន​សព្វ​គ្រប់​បែប​នេះ?

    ឆ្លើយតប
  • 3. សីលា  |  ខែសីហា 23, 2012 ម៉ោង 4:14 ល្ងាច

    ស្ថាបត្យករ​ ជាអ្នកសាងសង់និងជាអ្នករៀបចំនូវមុខងាររបស់អគារដោយសមស្រប​ ទៅនិងចរិកលក្ខណៈនិងតួនាទរបស់អគារអោយមានលក្ខណៈសមប្រណិត។ ស្ថាបត្យករមិនមែនជាអ្នកគូរទេ ប្លង់គ្រាន់តែជារូបភាពដើម្បីបង្ហាញនូវ គំនិតរបស់ស្ថាបត្យករ ដោយរូបភាពនេះត្រឹមត្រួវតាមបច្ចេកទេស និង ក្បួនខ្នាតនិងមាត្រដ្ឋានច្បាស់លាស់។​ ស្ថាបត្យករជាអ្នកគំនិត មិនមេនជាអ្នកគំនូរ។ អ្នកដែលនិយាយថាស្ថាបត្យករចេះតែគូរនោះគឺ និយាយបែបនេះខុសទាំងស្រុង ព្រោះពូកគាត់មិនទាន់ស្គាល់និង យល់ពី ស្ថាបត្យកម្ម ក្នុងនាមអ្នកជាស្ថាបត្យករតើអ្នកមានអារម្មណ៍បែបណា ចំពោះមនុស្សបែបនេះ?

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Contact me

Email: reaseyh.saophol(at)gmail(dot)com

I’m quite social

Facebook (I'm very active) Follow Me on Pinterest

Follow me on twitter

Blog Stats

  • 19,023 hits

Stats

free counters
ខែតុលា 2010
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

Copyright

MyFreeCopyright.com Registered & Protected

Enter your email address to follow this blog and receive notifications of new posts by email.

Join 369 other followers


%d bloggers like this: