Archive for ខែ​កុម្ភៈ 1, 2011

ស្ថាបត្យកម្ម​ប្រកប​ដោយ​និរន្តរភាព

ថ្ងៃ​នេះ​ខ្ញុំ​មាន​គំនិត​មួយ​ចំនួន​ដើម្បី​ចែក​រំលែក​អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ប្រជាជន​នៅ​លើ​ផែន​ដី​ដ៏​ស្រស់​ស្អាត​របស់​យើង​។ ស្ថាបត្យកម្ម​ប្រកប​ដោយ​និរន្តរភាព​ជា​ចំណង​ជើង​នៃ​អត្ថ​បទ​​មួយ​នេះ។ ខ្ញុំ​មិន​ទាន់​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​ណា​ដែល​ទាក់​ទង​នឹង​និរន្តរភាព​នៅ​ឡើយ​ទេ តែ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​នឹង​បក​ស្រាយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​លឺ បាន​ដឹង​។ ស្ថាបត្យកម្ម​ តាម​ភាសា​ក្រិច​អាច​មាន​ន័យ​ថា​វិទ្យាសាស្រ្ត ហើយនិង​ជា​​សិល្បៈ​នៃ​ការ​រចនា​​ និង​សាងសង់​អគារ ហើយ​និង​រចនាសម្ព័ន្ឋ​រូបវ័ន្ត។ ឯ​ពាក្យ​ថា​និរន្ត​ភាព​មាន​ន័យ​ថា​ជា​និច្ច​រហូត(តាម​វចនានុក្រម​ខ្មែរ​សម្តេច​ជួន ណាត) តែ​សម្រាប់​ក្នុង​ន័យ​នេះ វា​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ធនធាន និង​ថាមពល​​ធម្មជាតិ​ដោយ​មិន​បង្ក​ផល​ប៉ះពាល់​បរិស្ថាន។​ សរុប​មក​ស្ថាបត្យកម្ម​ប្រកប​ដោយ​និរន្ត​ភាព​គឺ​ជា​ការ​រចនា​និង​សាង​សង់​នូវ​សំណង់​អគារ និង​សំណង់​ផ្សេងៗ ដោយ​គិត​ទៅ​ដល់​បរិស្ថាន។ ខាង​ក្រោម​ខ្ញុំ​នឹង​បង្ហាញ​ថា​តើ​សំនង់​ស្ថាបត្យកម្ម​អាច​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន​យ៉ាង​ដូច​ម្តេច ហើយ​តើ​ត្រូវ​ដោះ​ស្រាយ​របៀប​ណា?

អគារ​អាផាតមិន​K2 អូស្ត្រាលី

ស្ថាបត្យកម្ម​ប្រកប​ដោយ​និរន្តរភាព​​​​បាន​ក្លាយ​ចា​ប្រធាន​បទ​ដ៏​សំខាន់​នាពេល​សព្វ​ថ្ងៃ​នេះ។ និរន្តរភាព​​​​​នៃ​ស្ថាបត្យកម្ម​​ ជា​​គំនិត​ដើម្បី​ការ​កាត់​​បន្ថយ​នូវ​កត្តា​អវិជ្ជមាន​​ចំពោះ​បរិស្ថាន​តាម​រយៈ​​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ឋភាព​នៃ​ការ​​ប្រើ​ប្រាស់​សំភារៈ​សំណង់, ថាមពល, ហើយ​និង​ការ​​អភិវឌ្ឍន៍​នៃ​លំហ។ គេ​ក៏​អាច​និយាយ​បាន​​ថា​ វា​ជា​គំនិត​នៃ​​ការ​​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​​ការ​ប្រើ​ប្រាស់ ទឹក ដី ពន្លឺ​ និង​ ខ្យល់ ពោល​គឺ​​អោយ​អគារ​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ដោយ​លក្ខណៈ​ធម្មជាតិ។

អគារ​ស្នាក់​នៅ​ដែល​មិន​ត្រូវ​ការ​ថាមពលនៅ​ចក្រភព​អង់គ្លេស

អគារ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ភ្នាក់​ងារ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ជក់​ (greenhouse gas) ដ៏​ធំ​ជាង​គេ(ទទួល​ខុស​ ត្រូវ​  រហូត​ដល់​៣៨%​នៃការ​បញ្ជេញ​ឧស្ម័ន​ផ្ទះ​កញ្ជក់​ទាំង​អស់​)។ អគារ​បាន​បំភាយ​ឧស្ម័ន​ទាំង​នេះ​​តាម​ដំណាក់​កាល​នៃ​ជីវិត​របស់​វាដូច​ជា៖

១. ពេល​សាង​សង់៖ ការ​ផលិត​​និង​ដឹក​ជញ្ជូន​សំភារៈ​សំណង់, ការ​ដឹក​ជញ្ជូន និង​បំផ្លាញសំណល់​ពី​ការ​ដ្ឋានសំណង់…។

២. ការ​ប្រតិ​បត្តិការរបស់​អគារ៖ ការ​ប្រើ​ប្រាស់​អគ្គីសនី, ការ​ប្រើប្រាស់​ផូស៊ីល​ឧន្ឋនៈ​ដើម្បីផលិត​អគ្គីសនី ទឹក​ក្តៅ កំដៅ.., អគារ​ឧស្សាហកម្ម…

៣. ការ​បំផ្លាញ និង កែ​លម្អ​អគារ។

សម្រាប់​សហរដ្ឋ​អាមេរិក​តែ​ម្នាក់ឯង​ ក្នុង​ឆ្នាំ​២០០៧ បរិមាណ​​កាបូន​ឌីអុក​ស៊ីត​ដែល​បាន​​ត្រូវ​បាន​បញ្ជេញ​មាន​រហូត​ដល់​7,209.8 លាន​តោន​មែត្រ ( million metric tons ដោយ​ ១ metric tons=1000 គីឡូក្រាម) ដោយ​ក្នុង​នោះ​អគារ​ជា​អ្នក​ចូល​រួម​ដ៏​សំខាន់​ (ទិន្នន័យ​មក​ពី U.S energy information administration)។ ឧស្ម័ន​ផ្ទះ​កញ្ចក់​ជា​ហេតុផល​ដ៏​សំខាន់​បំផុត​នៃ​ការ​​បាត់​បង់​នៃ​ស្រទាប់​អូសូន ការ​ឡើង​កំដៅ​នៃ​ផែន​ដី  និង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។

ការ​ប្រើ​ប្រាស់​ថាម​ពល​ ក្នុង​ដំណាក់​កាល​ប្រតិបត្តិការ​របស់​អគារ​ជា​ដំណាក់​កាល​មួយ​ដែល​សំខាន់​បំផុត។ ប្រសិន​​បើ​ស្តាបត្យករ​មិន​បាន​យល់​ច្បាស់​ពី​និរន្តរភាព​នោះ ការ​​ឌីហ្សាញ​ របស់​គេ​នឹង​ផ្តល់​នូវ​បច្ច័យ​អាក្រក់​ដល់​បរិស្ថាន និង​ អផាសុខភាព​ដល់​អ្នក​ប្រើ​ប្រាស់​អគារ​។ ការ​ប្រើ់​ប្រាស់​ឧបករណ៍​​ផ្លាស់​ប្តូរ​សីតុណ្ហភាព ជា​ផ្នែក​មួយ​នៃ​ការ​​ខ្ជះ​ខ្ជាយ​ថាម​ពល។ ស្ថាបត្យករ​គួរ​តែ​យល់​ដឹង​ពី​ការ​ទាញ​យក​ផល​ចំណេញ​ពី​​ទី​តាំង​​អគារ​តាម​រយៈ​លក្ខណៈ​ធម្មជាតិ​អោយ​អស់​ពី​លទ្ឋភាព។ គេ​ត្រូវ​សន្សំ​សំចៃ​រាល់​ថាម​ពល​ទាំង​ឡាយ​ដូច​ជា ទឹក ដី ខ្យល់ និង​ ព្រះ​អាទិត្យ។

ដើម្បី​ដោះ​ស្រាយ​​ជាមួយ​បញ្ហា​ទាំង​នេះ គេ​ត្រូវ​គិត​យ៉ាង​សំខាន់​ទៅ​លើ​ ការ​ប្រើប្រាស់​ថាម​ពល និង សំភារៈសំនង់​អគារ ដោយ​និរន្តរភាព។ ចំពោះ​ការ​ប្រើ​ប្រាស់​ថាមពល​ គេ​អាច​សន្សំ​សំចៃ​ទៅ​លើ​សេវាកម្ម​ក្នុង​អគារ​ដោយ ប្រើ​ប្រាស់​នូវ

– កំដៅ​ធម្មជាតិ(តំបន់​ត្រជាក់)​ដោយ​ប្រើ​កំដៅ​បាន​មក​ពី​ដី ការ​តំរង់​ទិស​អគារ…

– ​​ខ្យល់​បក់

– ប្រព័ន្ឋ​ផ្តល់​ភាព​ត្រជាក់​ក្នុង​អគារ ដោយ​ការ​ឌីហ្សាញ (​ ការ​តំរង់​ទិស​អគារ ការ​ប្រើ​ប្រាស់​ដើម​ឈើ)។

គេ​ក៏​ត្រូវ​គិត​ផង​ដែរ​ដល់​ការ​ប្រើ​ប្រាស់​ថាមពល​ដែល​ក៏​កើត​ជា​ថ្មី​ដូច​ជា បន្ទះ​ពន្លឺ​ព្រអាទិត្យ តួប៊ីន​ខ្យល់ ការ​កំដៅ​ទឹក​ដោយ​កំដៅ​ព្រះអាទិត្យ…។ ជាមួយ​គ្នា​នេះ​ផង​ដែរ​​គេ​ត្រូវ​គិត​​ដល់​ការ​ប្រើ​ប្រាស់​នូវ​​សំភារៈ​សំណង់​ ដោយ​ការ​ប្រើ​ប្រាស់​ឡើង​វិញ​ ការ​ប្រើ​ប្រាស់​នូវ​សំភារៈ​ដែល​មិន​ភាយ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ជក់ ការ​ប្រើ​ប្រាស់​​សំភារៈ​ក្នុង​ស្រុក…។

ការ​កែច្នៃ​សំភារៈ​សំរាប់អគារ

ជាង​នេះ​ទៅ​ទៀត​ ការ​គ្រប់​គ្រង់​សំនល់​ ការ​គ្រប់​គ្រង​ទឹក ការ​ដាក់​ទីតាំង​អគារ (ការ​រៀប​ចំ​ជា​លក្ខណៈ​នគរោបនីយកម្ម) ក៏​ត្រូវ​បាន​គិត​ផង​ដែរ។ ចំពោះ​ការ​គ្រប់​គ្រង​សំនល់​ គេ​សំដៅ​ទៅ​លើ​​ការ​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​សំនល់​ដែល​ចេញ​ពី​ផ្ទះ, ការ​សាង​សង់និង ការ​ បំផ្លាញ, និង​ឧស្សាហកម្ម។ ឧទាហរណ៍ គេ​អាច​ប្រើ​ប្រាស់​ទឹក​ពណ៌​ត្នោត​ដើម្បី​ស្រោច​ដំណាំ ឬ សួន​ផ្កា។ ឯ​ ការ​គ្រប់​គ្រង​ទឹក គឺ​ ការ​រក្សាទុក​ទឹក​ភ្លៀង (rainwater harvesting) ដើម្បី​ប្រើ​ប្រាស់ ការ​កែ​ច្នៃ​ទឹក​សំណល់​ពណ៌​ត្នោត (reuse grey water) សំរាប់​ប្រើ​ការ​ក្នុង​ដំណាំ​និង​សួន ដើម្បី​កាត់​បន្ថយ​តម្រូវ​ការ​ទឹក។

សរុប​មក​ស្តាបត្យកម្ម​ប្រកប​ដោយ​និរន្តរ​ភាព​មាន​គុណ​សម្បត្តិ​យ៉ាង​ធំ​ធេង​ក្នុង​ការ​រក្សា​នូវ​និរន្តរភាព​នៃ​ភព​ផែន​ដីទាំង​មូល។ ប្រសិន​បើ​យើង​មិន​បាន​គិត​ពី​បញ្ហា​នេះ​ទេ វា​ប្រាកដ​ណាស់​ថា​មនុស្ស​លោក​នឹង  ជួប​នូវ​មហន្តរាយ​យ៉ាង​ធំធេង​នា​ពេល​អនាគត ខណៈ​ដែល​មនុស្ស​កាន់​តែ​កើន​ តម្រូវ​ការ​អគារ​កាន់​តែ​ខ្ពស់។

*ក្នុង​នាម​ជា​​ពលរដ្ឋ​ដែល​ទទួល​ខុស​​ត្រូវ​ម្នាក់​នៃ​ពិភព​លោក យើង​គួរ​តែ​គិត​ដល់​​បញ្ហា​នេះ បើ​ទោះ​បី​អ្នក​មិន​មែន​ជា​​ស្ថាបត្យករ ឬ វិស្វករ​ក៏​ដោយ ពី​ព្រោះ ស្ថាបត្យករ​ទទួល​យក​គំនិត​អ្នក​ជា​អតិថិជន ហើយ​ម្យ៉ាង​វិញ​ទៀត​អ្នក​គួរ​តែ​ជ្រើស​រើស​នូវ​ស្ថាបត្យករ​ណា​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​នេះ។

*សូម​អភ័យ​ទោស​ចំពោះ​កំហុស​ឆ្គង​ដោយ​អចេតនា ខ្ញុំ​សូម​ស្វាគមន៍​នូវ​គំនិត​កែលម្អ និង កែប្រែ​ពី​អ្នកជំនាញ។

Top 10 Best Architecture Schools in the World

ខែ​កុម្ភៈ 1, 2011 at 5:29 ល្ងាច មតិ 6


Contact me

Email: reaseyh.saophol(at)gmail(dot)com

I’m quite social

Facebook (I'm very active) Follow Me on Pinterest

Follow me on twitter

Blog Stats

  • 19,023 hits

Stats

free counters
ខែ​កុម្ភៈ 2011
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28  

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

Copyright

MyFreeCopyright.com Registered & Protected

Enter your email address to follow this blog and receive notifications of new posts by email.

Join 369 other followers


%d bloggers like this: